Monday, March 21, 2016

រដ្ឋធម្មនុញ្ញ​នៃព្រៈរាជាណាចក្រកម្ពុជា

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ​​ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធមនុញ្ញភាព។ដោយយល់ពីសារៈសំខាន់​​នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ ដែលជាសេនាធិការលើការងាររដ្ឋបាល​​ គតិយុត្ត បច្ចេកទេសរបស់ព្រឹទ្ធសភា រួមជាមួយទីប្រឹក្សា​​ច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភា បានផ្ដួចផ្ដើមគំនិតចងក្រង និងធ្វើការបកប្រែជាភាសាអង់គ្លេស និងបារាំងប្រកបដោយការ​​សម្រិតសម្រាំងយ៉ាង​​ហ្មត់ចត់ ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់។ គួរកត់សម្គាល់​​ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនៃកម្ពុជាមាន១៦ ជំពូក និង១៥៨មាត្រា ។ដោយឡែកក្នុងជំពូកទី៣ ដែលនិយាយអំពី សិទ្ធ និងករណីកិច្ចរបស់ប្រជាជន គឺម្រូវឲ្យមានសិទ្ធិស្មើរគ្នារវាងបុរស និងស្រ្តី កុមារ ជាពិសេសគឺរាល់ការសម្រេចផ្សេងគឺត្រូវ ប្រជាពលរដ្ឋខ្មែរមានភាព​​ស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់​​ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ស្ថានភាពទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
រដ្ឋធម្មនុញ្ញនៃព្រៈរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជា១៥៨មាត្រា និង​ មាន១៦ជំពូក។

Wednesday, February 24, 2016

សហគមន៍អេកូរទេសចរណ៍ត្រពាំងសង្កែរ

  សហគមន៍អេកូរទេសចរណ៍ត្រពាំងសង្កែរមានទីតាំងស្ថិតនៅភូមិកំពង់កេះឃុំត្រពាំងសង្កែស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយពីក្រុងកំពត ៧ គ.ម តាមផ្លូវជាតិលេខ៣៣កំពត-កែបគឺជាតំបន់មួយសំបូររទៅដោយខ្យល់អាកាសបរិសុទ្ធព្រមទាំងមានសត្វស្លាបហោះហើរពេញសមុទ្រនៅពេលល្ងាចមើលទៅគួរអោយចង់ទៅដើរលេងកម្សាន្ត។


ចំនែកនៅពេលយប់វិញយើងអាចមើលនៅអំពិលអំពែកបញ្ចេញពន្លឺរនៅតាមដងសមុទ្រនិងដើម
កោងកាងដែលធ្វើអោយភ្ញៀវទេសចរណ៍ទៅលេងនៅទីនោះមិនអាចបំភ្លេចបានឡើយ។
ចំនែកឯកភ្ញៀវទេសចរណ៍ដែលមកចង់កម្សាន្តនៅទីនេៈត្រូវតេរប្រាប់មុនចំនួនពីថ្ងៃដើម្បីរៀបចំនូវកន្លែងស្នាក់នៅក៍ដូចជាម្ហូបអាហារពីព្រោះនៅទីនោះជាតំបន់សហគមន៍ដូចច្នេៈវាខ្វៈនូវថវិការដើម្បីផ្គត់ផ្គង់នៅទីនោះ។

Monday, January 11, 2016

រំលឹកខួបថ្ងៃជ័យជំនះ៧មករា




ខេត្តកែបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ រាជរដ្ធាភិបាលខេត្តកែបបានធ្វើពីធីរំលឹកខួបថ្ងៃទិវាជ័យជំនះ៧មករាដែលមានទីតាំងស្ថិតនៅក្នុងសាលាក្រុងកែបនិងមានមន្រ្តីគ្រប់ជាន់ថ្មាក់ព្រមតាំងប្រជាពលរដ្ឋសិស្សានុសិស្សកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូនៅក្នុសាលាសង្គមរាស្រ្តនិយមនិងនិស្សិតសាលាដុនបូស្ដូកែបផងដែរបានមកចូលរួមអបអរសាទរនៅថ្ងៃនេះផងដែរ៕ ជាពិសេសទៀតនោះមានការចូលរួមពី​ លោក ងិន ងិនដា​ ដែលជាអភិបាលក្រុបកែប​ និង លោក អិុនស៊ុន ជាប្រធានក្រុមប្រឹក្សាក្រុងកែប ៕

បន្ទាប់ពីនោះលោក លោក ងិន ងិនដា​ ​ដែលជាអភិបាលក្រុបកែបបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋអោយប្រជាពលរដ្ឋមានចេះសហការគ្នានិងចេៈជូយថែរក្សាបរិស្ថាននិងជួយសំអាតក្រុងកែបអោយមានសាភណ្ឌភាពដើម្បីលើស្ទួយវិស័យទេសចរណ៍នៅខេត្តកែបអោយមានការីកចំរើននិងចូលរួមសហការគ្នាបំបាត់អំពើរលួចឆក់ ប្លង់នៅក្នុងខេត្តកែបនិងចូលរូមជាមួយភូមិឃុំសុវត្ថិភាពដើម្បីបំបាត់ការលេងល្បែងសុីសងដែលជា

Friday, January 8, 2016

ពីធីបុណ្យ បង្ហោះក្លែង

ខេត្តកែបកាលពីថ្ងៃសុក្រទី៣១ខែធ្នូឆ្នាំ២០១៥  ខេត្តកែបបានប្រារព្ធធ្វើពីធីបុណ្យ

ង្ហោះក្លែងមួយនៅទល់មុខសាលាខេត្តកែបដែលមានមន្រ្តីគ្រប់ជាន់ថ្នាក់បានចូលរួម

និងប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្ស

ជាច្រើនបានចូលរួមអបអរសាទរដោយយ៉ាងសប្បាយរីករាយកម្មវីធីប្រារព្ធឡើងគឺក្នុ

ងគោលបំនងដើម្បីបញ្ចាក់ថាដល់រដូវដែលប្រជាពលរដ្ធកសិករបានប្រមូលពូជស្រូវ

ពីការដាំដុៈរបស់ពួកគេផងដែរព្រមតាំងមានការផ្ដល់កិត្តិយសពីលោកទេពយុទ្ធី ដែ

លជាអភិបាលរងខេត្តកែប។