ក្រុងការ៉ាកាសៈ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡះ ម៉ាឌូរ៉ូ
បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកមានការចាប់អារម្មណ៍ក្នុងការកែ
លម្អទំនាក់នំនងដែលរង្គោះរង្គើរបស់ខ្លួនជាមួយអាមេរិក និង សង្ឃឹមថា
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ានឹង «កែ តម្រូវ» គោលនយោបាយអាមេរិកចំពោះប្រទេសអាមេរិកខាងត្បូងដែលហែកហួរដោយវិបត្តិនេះ។
ទំនាក់ទំនងដែលមានបញ្ហា
រវាងប្រទេសទាំងពីរ ដែលមិនបានដោះដូរឯកអគ្គរដ្ឋទូតគ្នាតាំង ពីឆ្នាំ ២០១០
បានធ្លាក់ដល់ទាបបំផុតថ្មីមួយពីខែមីនា ឆ្នាំមុន នៅ ពេលដែលលោកអូបាម៉ា
បានកំណត់វ៉េណេស៊ុយអេឡា ថាជាការគំរាមកំហែង ចំពោះសន្តិសុខរបស់ជាតិ។
ប្រសាសន៍របស់លោកម៉ាឌូរ៉ូស្តីពីការផ្សះផ្សា
បានកើតមានឡើង មួយថ្ងៃ
នៅមុនកិច្ចពិភាក្សាដេញដោលរបស់អង្គការរដ្ឋទ្វីបអាមេរិក (OAS) ដែលនឹងសម្រេចថា
តើ រដ្ឋាភិបាលឆ្វេងនិយមវ៉េណេស៊ុយ អេឡា កំពុងប្រកាន់យកបទដ្ឋាន
ប្រជាធិបតេយ្យ ដែលត្រូវបានតម្កល់ក្នុងធម្មនុញ្ញលទ្ធិប្រជាធិបតេយ្យ របស់
OAS ឬទេ?
លោកម៉ាឌូរ៉ូ បានជួបអនុរដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក Thomas Shannon កាលពីថ្ងៃព្រហស្បតិ៍
នៅឯវិមានប្រធានាធិបតី Miraflores ប៉ុន្តែមិនទាន់
ធ្វើការពន្យល់នោះទេ។មេដឹកនាំវ៉េណេស៊ុយអេឡារូប នេះ បានប្រាប់លោក Shannon
ថា លោកសង្ឃឹមថា ប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើ « របៀបវារៈគោរពគ្នា» មួយ នៅក្នុងពេល
ណាមួយឆាប់ៗនេះ។
លោកម៉ាឌូរ៉ូ បាននិយាយថា៖ «ខ្ញុំសង្ឃឹមថាប្រធានាធិបតីអូបាម៉ា
នឹងកែតម្រូវជំហរដែលលោកបានប្រកាន់ នៅក្នុងពេល ៧ ខែ ចុងក្រោយនៃរដ្ឋការលោក»។
លោកម៉ាឌូរ៉ូ បានបញ្ជាក់បន្ថែមទៀតថា
លោកកំពុងស្វែងរក «ផ្លូវនៃការសន្ទនា និងការគោរពគ្នាជា
មួយរបៀបវារៈវិជ្ជមាន៕
ប្រភពអត្តបទ https://www.postkhmer.com
តើពាក្យនេះ(ចុះហត្ថលេខាលើ)ចង់មានន័យយ៉ាងណាដែរ ។ ជួយប្រាប់ផងខ្ញុំអត់យល់ទេ
ReplyDeleteសូមសរសេរឈ្មោះជាភាសាខ្មែរព្រោះយើងសរសេរសម្រាប់ជនជាតិខ្មែរ ព្រោះគាត់អត់ចេះអានភាសាអងគ្លេស់ទេ។
ReplyDelete