ក្រុងការ៉ាកាសៈ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡះ ម៉ាឌូរ៉ូ
បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកមានការចាប់អារម្មណ៍ក្នុងការកែ
លម្អទំនាក់នំនងដែលរង្គោះរង្គើរបស់ខ្លួនជាមួយអាមេរិក និង សង្ឃឹមថា
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ានឹង «កែ តម្រូវ» គោលនយោបាយអាមេរិកចំពោះប្រទេសអាមេរិកខាងត្បូងដែលហែកហួរដោយវិបត្តិនេះ។
ទំនាក់ទំនងដែលមានបញ្ហា
រវាងប្រទេសទាំងពីរ ដែលមិនបានដោះដូរឯកអគ្គរដ្ឋទូតគ្នាតាំង ពីឆ្នាំ ២០១០
បានធ្លាក់ដល់ទាបបំផុតថ្មីមួយពីខែមីនា ឆ្នាំមុន នៅ ពេលដែលលោកអូបាម៉ា
បានកំណត់វ៉េណេស៊ុយអេឡា ថាជាការគំរាមកំហែង ចំពោះសន្តិសុខរបស់ជាតិ។