រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធមនុញ្ញភាព។ដោយយល់ពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការលើការងាររដ្ឋបាល គតិយុត្ត បច្ចេកទេសរបស់ព្រឹទ្ធសភា រួមជាមួយទីប្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភា បានផ្ដួចផ្ដើមគំនិតចងក្រង និងធ្វើការបកប្រែជាភាសាអង់គ្លេស និងបារាំងប្រកបដោយការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់។ គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនៃកម្ពុជាមាន១៦ ជំពូក
និង១៥៨មាត្រា ។ដោយឡែកក្នុងជំពូកទី៣ ដែលនិយាយអំពី សិទ្ធ និងករណីកិច្ចរបស់ប្រជាជន គឺតម្រូវឲ្យមានសិទ្ធិស្មើរគ្នារវាងបុរស និងស្រ្តី កុមារ ជាពិសេសគឺរាល់ការសម្រេចផ្សេងគឺត្រូវ
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
រដ្ឋធម្មនុញ្ញនៃព្រៈរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជា១៥៨មាត្រា
និង មាន១៦ជំពូក។